Posts

Pogda ទំនងជាចាកចេញពី Man Utd នៅរដូវកាលក្ដៅខាងមុខ

Image
  ខ្សែ​បម្រើ​ Paul Pogba ទំនង​ជា​ចាកចេញ​ពី​ក្លឹប​ Manchester United រដូវកាល​ក្ដៅ​ខាង​មុខ​ ក្រោយ​កីឡាករ​រូប​នេះ​បាន​និយាយ​ ទៅ​កាន់​សារព័ត៌មាន​ Le Figaro ថា​មិន​ពេញ​ចិត្ត​នឹង​នៅ​ក្លឹប​នេះ​ ៥ឆ្នាំ​ហើយ​។ ogba បាន​និយាយ​ថា​៖" យើង​ត្រូវ​តែ​និយាយ​ឲ្យ​ស្មោះ​ត្រង់​តែ​ម្ដង​ ៥រដូវកាល​កន្លង​មក​នេះ​គឺ​ខ្ញុំ​មិន​ពេញ​ចិត្ត​ និយាយ​ទៅ​គឺ​ថា​មិន  ​ពេញ​ចិត្ត​សោះ​តែ​ម្ដង​។ ដល់​ពេល​ឆ្នាំ​នេះ​គឺ​ចប់​ ស្លាប់​តែ​ម្ដង​។ យើង​អត់​មាន​ឈ្នះ​ពាន​អី​សោះ​តែ​ម្ដង​។ មិន​ថា​នៅ​ Man Utd ឬ​នៅ​ ក្លឹប​ណា​ផ្សេង​នោះ​ទេ​គឺ​ ខ្ញុំ​ចង់​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​ "។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ខាងលើ​នេះ​ Pogba ក៏​បាន​រៀបរាប់​ទុក្ខ​លំបាក​របស់​ខ្លួន​កន្លង​មក​ផង​ដែរថា​ គេ​ចាប់​ផ្ដើម​មាន​ជំងឺ​បាក់ទឹកចិត្ត​ នៅ​ពេល​មក​លេង​ក្រោម​ ការ​ដឹកនាំ​របស់​ លោក​ Jose Mourinho នៅ​ពេល​លោក​មក​ដឹកនាំ​ Man Utd។ ចាប់​តាំង​ពី​ផ្លាស់​មក​កាន់​ Man Utd តាំង​ពី​ឆ្នាំ​២០១៦មក Pogba បាន​ចូល​លេង​ប្រកួត​សុរប​ ២២២ប្រកួត​ រក​បាន​ ៣៩គ្រាប់​  និង​ឈ្នះ​ពាន​ជា​មួយ​ក្រុម​នេះ​បាន​២ដង​ប៉ុណ្ណោះ​គឺពាន​ League Cup នៅ​ឆ្នាំ​២០១៧ និង​ពាន​ Europa League នៅ​រដូវកាល​ ឆ្នាំ...

ខ្លាំងណាស់ ៦រដូវកាលជាប់គ្នាហើយ Lewandowski ធ្វើបានចាប់ពី40​ គ្រាប់នៅ Bayern

Image
  ខ្សែ​ប្រយុទ្ធ Robert Lewandowski អាច​ធ្វើ​បាន​គ្រាប់ Hat-Trick លឿន​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់ Champions League ក្រោយ​ជួយ Bayern Munich ឈ្នះ RB Salzburg ៧-១។ ​៣​គ្រាប់​របស់ Lewandowski ប្រើ​រយៈពេល​ត្រឹម​តែ​២៣​នាទី​ប៉ុណ្ណោះ ខណៈ​៤​គ្រាប់​របស់ Bayern ផ្សេង​ទៀត​រក​បាន​ដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់​កំណត់ត្រា​ចាស់​​គ្រាប់​បាល់ Hat-Trick លឿន​បំផុត​នៅ UCL គឺ​បាន​កាន់ កាប់​ដោយ​​លោក Marco Simone របស់ AC Milan ដែល​ធ្វើ​បាន​កាល​ឆ្នាំ​១៩៩៦ ពេល​លេង​ទល់ Rosenborg។ ៣​គ្រាប់​បន្ថែម​​កាល​ពី​យប់​មិញ​​ Lewandowski អាច​រក​បាន​​​គ្រាប់​ចាប់​ពី​៤០​គ្រាប់​ឡើង​​ក្នុង​៦​រដូវ​កាល​​ជាប់​គ្នា​នៅ Bayern។ ​ ក្នុង​នោះ៖ ២០១៥-១៦ = ៤២​គ្រាប់ ២០១៦-១៧ = ៤៣​គ្រាប់ ២០១៧-១៨ = ៤១​គ្រាប់ ២០១៨-១៩ = ៤០​​គ្រាប់ ២០១៩-២០ = ៥៥​គ្រាប់ ២០២០-២១ = ៤៨​គ្រាប់ ២០២១-២២ = ៤២​គ្រាប់ (​និង​កំពុង​បន្ត)៕ 👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of 👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430 👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official

នេះជាមូលហេតុ សារ ទី ត្រូវបានប្ដូរចេញក្រោយលេងបាន១០នាទី

Image
  កាល​ប្រកួត​​ពាន​រង្វាន់ Cambodian Super Cup 2022 ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​វិសាខា បាន​ប្រកួត​ចាញ់​ក្រុម​​ភ្នំពេញ​ក្រោន ២-១ ដែល​ភ្នំពេញ​ក្រោន​បាន​លើក​ពាន​។ ប៉ុន្តែ​ក្នុង​ជំនួប​នោះ​គេ​ឃើញ​ថា សារ ទី ​លេង​បាន​តែ​៤​នាទី​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ កីឡាករ​របស់​ភ្នំពេញ​ក្រោន ហើយ​ក្រោយ​មក​គេលេង​បន្ត​​បាន​ត្រឹម​ជាង​១០​នាទី​​​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​។ ​ក្រោយ​ការ​ប៉ះ​ទង្គិច​នេះ​ សារ ទី ​បាន​មាន​បញ្ហា​សាច់​ដុំ ដោយ​រត់​បាន​ប្រហែល​ជា​​ជាង​១០​នាទី​ក៏​មាន​ការ​ឈឺចាប់ ហើយ​បង្ខំ​ចិត្ត​ប្ដូរ​ ចេញ​​តែ​ម្ដង​។ យ៉ាង​ណា​ម្សិលមិញ​នេះ​​ សារ ទី មិន​ទាន់​​បាត់​ឈឺ​ទេ ហើយ​គេ​ក៏​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​បាន​ដែរ​។ សម្រាប់​ជំនួប​ទល់​ក្រុម អង្គរ​ Tiger នា​ចុង​សប្ដាហ៍​នេះ​ដែល​ជា​ប្រកួត​ទី​១ នៃ Cambodian Premier League ​​កីឡាករ សារ ទី មិនទាន់​មាន​សង្ឃឹម​បាន​ចូល​លេង​​ដែរ​​៕ 👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of 👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430 👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official

ជំនួយការគ្រូបង្គោលក្លឹបរុស្ស៊ី មានដើមកំណើតអ៊ុយក្រែនរូបនេះ បានលាលែងតំណែង

Image
  លោក Andriy Voronin ជំនួយ​ការ​គ្រូ​បង្គោល​ក្លឹប​រុស្ស៊ី​ Dynamo Moscow និង​ជា​អតីត​កីឡាករ​របស់​ក្លឹប​ Liverpool ដែល​មាន​ ដើម​កំណើត​អ៊ុយក្រែន​ បាន​លាលែង​ពី​តំណែង​ជំនួយការ​គ្រូ​បង្គោល​ក្លឹប​រុស្ស៊ី​នេះ​ក្នុង​ថ្ងៃ​នេះ​។ បើ​តាម​ Daily Mail លោក​ Andriy បាន​និយាយ​ថា​៖" ខ្ញុំ​មិន​អាច​ធ្វើ​ការ​នៅ​ប្រទេស​ដែល​ទម្លាក់​គ្រាប់បែក​កម្ទេច​ប្រទេស​កំណើត​ខ្ញុំ​ ទៀត​ទេ​។ ប្រសិន​ជា​ឥឡូវ​នេះ​ខ្ញុំ​នៅ​អ៊ុយក្រែន​ ខ្ញុំ​ប្រហែល​ជា​នឹង​ទៅ​កាន់​កាំភ្លើង​ចូល​រួម​តទល់​វិញ​ដែរ​ហើយ​ "។ ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន​ បាន​បង្ក​ជា​សោធនកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ៊ុយក្រែន​ ជា​មួយ​នឹង​បញ្ហា​បណ្ដា​ស្ថាប័ន​ ក្លឹប​ កីឡាករ​ និង​អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​នៅ​អឺរ៉ុប​ បាន​អំពាវ​សុំ​ឲ្យ​បញ្ចប់​សង្គ្រាម​នេះ​ជា​បន្ទាន់​៕ ​                                                        👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of    ...

គ្រូធ្លាប់ដឹកនាំ Sheriff ឈ្នះ Real ពេលនេះទៅចុះឈ្មោះធ្វើជាទាហានដែរហើយ

Image
  អ្នក​ចាត់​ការ​ក្លឹប​ Sheriff Tiraspol លោក Yuriy Vernydub បាន​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​អ៊ុយក្រែន និង​ចុះ​ ឈ្មោះ​ចូល​បម្រើ​ទ័ព​ដើម្បី​ការពារ​ជាតិ។ Vernydub ​បាន​កើត​នៅ​តំបន់ Zhytomyr ទីក្រុង​​ភាគ​ខាង​ជើង​ក្នុង​ប្រទេស​អ៊ុយក្រែន។ ហើយ​ពេល​នេះ​លោក​បាន​សម្រេច​ចិត្ត​ ត្រលប់​មក​កាន់​ស្រុក​កំណើត​​​ពី​ការងារ​របស់​ខ្លួន​ជា​អ្នក​ចាត់​ការ​ក្លឹប​ក្នុង​ប្រទេស​​ម៉ុលដូវ៉ា។ រូប​មួយ​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​សង្គម​​បាន​បង្ហាញ​លោក Vernydub ស្លៀកពាក់​​ឈុត​ទាហាន ជាមួយ​​ទាហាន​២​នាក់​ទៀត ខណៈ​ប្រទេស​នៅ​​តែ​បន្ត​​រង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​រុស្សី។ លោក Vernydub បាន​ក្លាយ​ជា​​បុគ្គល​​ម្នាក់​ទៀត​ក្នុង​វិស័យ​កីឡា បន្ទាប់​ពី​អ្នកប្រដាល់ Vasy Lomachenko ស្ម័គ្រ​ចិត្ត​​ចូល​ធ្វើ​ទាហាន។ អ្នក​ចាត់​ការ Vernydub ធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ពេល​ដែល​ដឹក​នាំ​ក្លឹប Sheriff Tiraspol យក​ឈ្នះ Real Madrid ២-១ ក្នុង​ទឹក​ដី Bernabeu កាល​ពី​៥​ខែ​​មុន​ក្នុង​ពាន​រង្វាន់ Champions League៕ 👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of 👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430 👉T...

5 ប្រទេសបដិសេធមិនលេងបាល់ទាល់ជាមួយរុស្ស៊ី ក្រោយកើតសង្រ្គាម

Image
  ក្រុម​ជម្រើស​ជាតិ​​បាល់ទាត់​ចំនួន​​ ៥​រួម​មាន អង់គ្លេស វែល ប៉ូឡូញ ឆេក​និង​ស៊ុយអែត បាន​បដិសេធ​មិន​លេង​បាល់ទាត់​ជាមួយ​ ក្រុម​រុស្សី​នៅ​គ្រប់​កម្រិត ក្រោយ​សង្គ្រាម​ផ្ទុះ​ឡើង។ វគ្គ​ជម្រុះ​​ព្រឹត្តិការណ៍ World Cup 2022 រុស្សី​ត្រូវ​លេង​ទល់​នឹង​ប៉ូឡូញ មុន​ពេល​ទៅ​ប៉ះ​ឆេក​ឬ​ស៊ុយអែត ប្រសិន​បើ​ឈ្នះ ហើយ​ការ​ ប្រកួត​គ្រោង​លេង​នៅ​ខែ​មីនា​ខាង​មុខ។ យ៉ាងណាមិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ប្រទេស​​​រុស្សី​បាន​បើក​ការ​​វាយ​ប្រហារ​ទៅ​ លើ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក។ ទង្វើ​របស់​រុស្សី​ដែល​មាន​ការ​បញ្ជា​ពី​ប្រធានាធិបតី Vladimir Putin ធ្វើ​ឲ្យ​ប្រទេស​ទាំង​៥​ខាង​លើ​​បដិសេធ​មិន​ប្រកួត​បាល់ទាត់​ ជាមួយ​រុស្សី​ឡើយ។ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រាប់​រុស្សី​​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​ខាង​មុខ​ត្រូវ​លេង​នៅ​ទឹក​ដី​ អព្យាក្រឹត​ ក្រោម​ឈ្មោះ Football Union of Russia (FUR) ដោយ​មិន​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​រុស្សី​ឡើយ។ ​​​តែ​ប្រធាន​​​សមាគម​បាល់ទាត់​របស់​ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា ការ​សម្រេច​របស់ FIFA គឺ​មិន​អាច​ទទួល​យក​បាន​ទាំង​ ស្រុង។ ខណៈ​សហព័ន្ធ​បាល់ទាត់​ស៊ុយអែត និង​ឆេក​នៅ​តែ​រក្សា​ជំ...

Man Utd ដកសិទ្ធក្នុងការឧបត្ថម្ភពី ក្រុមហ៊ុនជើងយន្តហោះហើរមួយរបស់រុស្ស៊ី

Image
  ក្លឹប​ Manchester United បាន​សម្រេច​​ដក​សិទ្ធិ​ក្នុង​ការ​ឧបត្ថម្ភ​​ ពី​ក្រុម​ហ៊ុន​ជើង​ហោះ​ Aeroflot ដែល​ជា​ក្រុម​ហ៊ុន​ជើង​ហោះហើរ​ដ៏​ ធំ​មួយ​របស់​ប្រទេស​រុស្ស៊ី​។ Man Utd បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ថា​ ដោយ​បញ្ហា​រឿងរ៉ាវ​ទាក់ទង​នឹង​អ៊ុយក្រែន​ ​ក៏​បាន​សម្រេច​ចិត្ត​បញ្ចប់​សិទ្ធ​ក្នុង​ការ​​ ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ជើង​ហោះ​ហើរ​នេះ​ជា​មួយ​នឹង​ក្លឹប​តែ​ម្ដង​។ ទាក់ទង​នឹង​បញ្ហា​នៅ​អ៊ុយក្រែន​នេះ​ ក្លឹប​ Man Utd បាន​សម្ដែង​នូវ​ការ​ចូល​រួមរំលែក​ការ​ព្រួយបារម្ភ​ទៅ​ដល់​អ្នកគាំទ្រ​នៅ​លើ​ ពិភពលោក​ទាំង​អស់​ និងចូល​រួម​រំលែក​ទុក្ខ​ទៅ​ដល់​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​សារ​បញ្ហា​នេះ​៕ 👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of 👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430 👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official