នេះជាមូលហេតុ សារ ទី ត្រូវបានប្ដូរចេញក្រោយលេងបាន១០នាទី

 កាល​ប្រកួត​​ពាន​រង្វាន់ Cambodian Super Cup 2022 ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​វិសាខា បាន​ប្រកួត​ចាញ់​ក្រុម​​ភ្នំពេញ​ក្រោន
២-១ ដែល​ភ្នំពេញ​ក្រោន​បាន​លើក​ពាន​។ ប៉ុន្តែ​ក្នុង​ជំនួប​នោះ​គេ​ឃើញ​ថា សារ ទី ​លេង​បាន​តែ​៤​នាទី​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​
កីឡាករ​របស់​ភ្នំពេញ​ក្រោន ហើយ​ក្រោយ​មក​គេលេង​បន្ត​​បាន​ត្រឹម​ជាង​១០​នាទី​​​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​។



​ក្រោយ​ការ​ប៉ះ​ទង្គិច​នេះ​ សារ ទី ​បាន​មាន​បញ្ហា​សាច់​ដុំ ដោយ​រត់​បាន​ប្រហែល​ជា​​ជាង​១០​នាទី​ក៏​មាន​ការ​ឈឺចាប់ ហើយ​បង្ខំ​ចិត្ត​ប្ដូរ​
ចេញ​​តែ​ម្ដង​។ យ៉ាង​ណា​ម្សិលមិញ​នេះ​​ សារ ទី មិន​ទាន់​​បាត់​ឈឺ​ទេ ហើយ​គេ​ក៏​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​បាន​ដែរ​។

សម្រាប់​ជំនួប​ទល់​ក្រុម អង្គរ​ Tiger នា​ចុង​សប្ដាហ៍​នេះ​ដែល​ជា​ប្រកួត​ទី​១ នៃ Cambodian Premier League ​​កីឡាករ សារ ទី
មិនទាន់​មាន​សង្ឃឹម​បាន​ចូល​លេង​​ដែរ​​៕


👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of
👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430

👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official

Comments