Posts

Showing posts from March, 2022

Pogda ទំនងជាចាកចេញពី Man Utd នៅរដូវកាលក្ដៅខាងមុខ

Image
  ខ្សែ​បម្រើ​ Paul Pogba ទំនង​ជា​ចាកចេញ​ពី​ក្លឹប​ Manchester United រដូវកាល​ក្ដៅ​ខាង​មុខ​ ក្រោយ​កីឡាករ​រូប​នេះ​បាន​និយាយ​ ទៅ​កាន់​សារព័ត៌មាន​ Le Figaro ថា​មិន​ពេញ​ចិត្ត​នឹង​នៅ​ក្លឹប​នេះ​ ៥ឆ្នាំ​ហើយ​។ ogba បាន​និយាយ​ថា​៖" យើង​ត្រូវ​តែ​និយាយ​ឲ្យ​ស្មោះ​ត្រង់​តែ​ម្ដង​ ៥រដូវកាល​កន្លង​មក​នេះ​គឺ​ខ្ញុំ​មិន​ពេញ​ចិត្ត​ និយាយ​ទៅ​គឺ​ថា​មិន  ​ពេញ​ចិត្ត​សោះ​តែ​ម្ដង​។ ដល់​ពេល​ឆ្នាំ​នេះ​គឺ​ចប់​ ស្លាប់​តែ​ម្ដង​។ យើង​អត់​មាន​ឈ្នះ​ពាន​អី​សោះ​តែ​ម្ដង​។ មិន​ថា​នៅ​ Man Utd ឬ​នៅ​ ក្លឹប​ណា​ផ្សេង​នោះ​ទេ​គឺ​ ខ្ញុំ​ចង់​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​ "។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ខាងលើ​នេះ​ Pogba ក៏​បាន​រៀបរាប់​ទុក្ខ​លំបាក​របស់​ខ្លួន​កន្លង​មក​ផង​ដែរថា​ គេ​ចាប់​ផ្ដើម​មាន​ជំងឺ​បាក់ទឹកចិត្ត​ នៅ​ពេល​មក​លេង​ក្រោម​ ការ​ដឹកនាំ​របស់​ លោក​ Jose Mourinho នៅ​ពេល​លោក​មក​ដឹកនាំ​ Man Utd។ ចាប់​តាំង​ពី​ផ្លាស់​មក​កាន់​ Man Utd តាំង​ពី​ឆ្នាំ​២០១៦មក Pogba បាន​ចូល​លេង​ប្រកួត​សុរប​ ២២២ប្រកួត​ រក​បាន​ ៣៩គ្រាប់​  និង​ឈ្នះ​ពាន​ជា​មួយ​ក្រុម​នេះ​បាន​២ដង​ប៉ុណ្ណោះ​គឺពាន​ League Cup នៅ​ឆ្នាំ​២០១៧ និង​ពាន​ Europa League នៅ​រដូវកាល​ ឆ្នាំ...

ខ្លាំងណាស់ ៦រដូវកាលជាប់គ្នាហើយ Lewandowski ធ្វើបានចាប់ពី40​ គ្រាប់នៅ Bayern

Image
  ខ្សែ​ប្រយុទ្ធ Robert Lewandowski អាច​ធ្វើ​បាន​គ្រាប់ Hat-Trick លឿន​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់ Champions League ក្រោយ​ជួយ Bayern Munich ឈ្នះ RB Salzburg ៧-១។ ​៣​គ្រាប់​របស់ Lewandowski ប្រើ​រយៈពេល​ត្រឹម​តែ​២៣​នាទី​ប៉ុណ្ណោះ ខណៈ​៤​គ្រាប់​របស់ Bayern ផ្សេង​ទៀត​រក​បាន​ដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់​កំណត់ត្រា​ចាស់​​គ្រាប់​បាល់ Hat-Trick លឿន​បំផុត​នៅ UCL គឺ​បាន​កាន់ កាប់​ដោយ​​លោក Marco Simone របស់ AC Milan ដែល​ធ្វើ​បាន​កាល​ឆ្នាំ​១៩៩៦ ពេល​លេង​ទល់ Rosenborg។ ៣​គ្រាប់​បន្ថែម​​កាល​ពី​យប់​មិញ​​ Lewandowski អាច​រក​បាន​​​គ្រាប់​ចាប់​ពី​៤០​គ្រាប់​ឡើង​​ក្នុង​៦​រដូវ​កាល​​ជាប់​គ្នា​នៅ Bayern។ ​ ក្នុង​នោះ៖ ២០១៥-១៦ = ៤២​គ្រាប់ ២០១៦-១៧ = ៤៣​គ្រាប់ ២០១៧-១៨ = ៤១​គ្រាប់ ២០១៨-១៩ = ៤០​​គ្រាប់ ២០១៩-២០ = ៥៥​គ្រាប់ ២០២០-២១ = ៤៨​គ្រាប់ ២០២១-២២ = ៤២​គ្រាប់ (​និង​កំពុង​បន្ត)៕ 👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of 👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430 👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official

នេះជាមូលហេតុ សារ ទី ត្រូវបានប្ដូរចេញក្រោយលេងបាន១០នាទី

Image
  កាល​ប្រកួត​​ពាន​រង្វាន់ Cambodian Super Cup 2022 ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​វិសាខា បាន​ប្រកួត​ចាញ់​ក្រុម​​ភ្នំពេញ​ក្រោន ២-១ ដែល​ភ្នំពេញ​ក្រោន​បាន​លើក​ពាន​។ ប៉ុន្តែ​ក្នុង​ជំនួប​នោះ​គេ​ឃើញ​ថា សារ ទី ​លេង​បាន​តែ​៤​នាទី​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ កីឡាករ​របស់​ភ្នំពេញ​ក្រោន ហើយ​ក្រោយ​មក​គេលេង​បន្ត​​បាន​ត្រឹម​ជាង​១០​នាទី​​​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​។ ​ក្រោយ​ការ​ប៉ះ​ទង្គិច​នេះ​ សារ ទី ​បាន​មាន​បញ្ហា​សាច់​ដុំ ដោយ​រត់​បាន​ប្រហែល​ជា​​ជាង​១០​នាទី​ក៏​មាន​ការ​ឈឺចាប់ ហើយ​បង្ខំ​ចិត្ត​ប្ដូរ​ ចេញ​​តែ​ម្ដង​។ យ៉ាង​ណា​ម្សិលមិញ​នេះ​​ សារ ទី មិន​ទាន់​​បាត់​ឈឺ​ទេ ហើយ​គេ​ក៏​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​បាន​ដែរ​។ សម្រាប់​ជំនួប​ទល់​ក្រុម អង្គរ​ Tiger នា​ចុង​សប្ដាហ៍​នេះ​ដែល​ជា​ប្រកួត​ទី​១ នៃ Cambodian Premier League ​​កីឡាករ សារ ទី មិនទាន់​មាន​សង្ឃឹម​បាន​ចូល​លេង​​ដែរ​​៕ 👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of 👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430 👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official

ជំនួយការគ្រូបង្គោលក្លឹបរុស្ស៊ី មានដើមកំណើតអ៊ុយក្រែនរូបនេះ បានលាលែងតំណែង

Image
  លោក Andriy Voronin ជំនួយ​ការ​គ្រូ​បង្គោល​ក្លឹប​រុស្ស៊ី​ Dynamo Moscow និង​ជា​អតីត​កីឡាករ​របស់​ក្លឹប​ Liverpool ដែល​មាន​ ដើម​កំណើត​អ៊ុយក្រែន​ បាន​លាលែង​ពី​តំណែង​ជំនួយការ​គ្រូ​បង្គោល​ក្លឹប​រុស្ស៊ី​នេះ​ក្នុង​ថ្ងៃ​នេះ​។ បើ​តាម​ Daily Mail លោក​ Andriy បាន​និយាយ​ថា​៖" ខ្ញុំ​មិន​អាច​ធ្វើ​ការ​នៅ​ប្រទេស​ដែល​ទម្លាក់​គ្រាប់បែក​កម្ទេច​ប្រទេស​កំណើត​ខ្ញុំ​ ទៀត​ទេ​។ ប្រសិន​ជា​ឥឡូវ​នេះ​ខ្ញុំ​នៅ​អ៊ុយក្រែន​ ខ្ញុំ​ប្រហែល​ជា​នឹង​ទៅ​កាន់​កាំភ្លើង​ចូល​រួម​តទល់​វិញ​ដែរ​ហើយ​ "។ ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន​ បាន​បង្ក​ជា​សោធនកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ៊ុយក្រែន​ ជា​មួយ​នឹង​បញ្ហា​បណ្ដា​ស្ថាប័ន​ ក្លឹប​ កីឡាករ​ និង​អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​នៅ​អឺរ៉ុប​ បាន​អំពាវ​សុំ​ឲ្យ​បញ្ចប់​សង្គ្រាម​នេះ​ជា​បន្ទាន់​៕ ​                                                        👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of    ...