ជំនួយការគ្រូបង្គោលក្លឹបរុស្ស៊ី មានដើមកំណើតអ៊ុយក្រែនរូបនេះ បានលាលែងតំណែង
លោក Andriy Voronin ជំនួយការគ្រូបង្គោលក្លឹបរុស្ស៊ី Dynamo Moscow និងជាអតីតកីឡាកររបស់ក្លឹប Liverpool ដែលមាន
ដើមកំណើតអ៊ុយក្រែន បានលាលែងពីតំណែងជំនួយការគ្រូបង្គោលក្លឹបរុស្ស៊ីនេះក្នុងថ្ងៃនេះ។
បើតាម Daily Mail លោក Andriy បាននិយាយថា៖" ខ្ញុំមិនអាចធ្វើការនៅប្រទេសដែលទម្លាក់គ្រាប់បែកកម្ទេចប្រទេសកំណើតខ្ញុំ
ទៀតទេ។ ប្រសិនជាឥឡូវនេះខ្ញុំនៅអ៊ុយក្រែន ខ្ញុំប្រហែលជានឹងទៅកាន់កាំភ្លើងចូលរួមតទល់វិញដែរហើយ "។
ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន បានបង្កជាសោធនកម្មយ៉ាងធ្ងន់ធ្ងរដល់អ៊ុយក្រែន ជាមួយនឹងបញ្ហាបណ្ដាស្ថាប័ន ក្លឹប
កីឡាករ និងអ្នកគាំទ្របាល់ទាត់ជាច្រើននៅអឺរ៉ុប បានអំពាវសុំឲ្យបញ្ចប់សង្គ្រាមនេះជាបន្ទាន់៕
Comments
Post a Comment