Pogda ទំនងជាចាកចេញពី Man Utd នៅរដូវកាលក្ដៅខាងមុខ
ខ្សែបម្រើ Paul Pogba ទំនងជាចាកចេញពីក្លឹប Manchester United រដូវកាលក្ដៅខាងមុខ ក្រោយកីឡាកររូបនេះបាននិយាយ
ទៅកាន់សារព័ត៌មាន Le Figaro ថាមិនពេញចិត្តនឹងនៅក្លឹបនេះ ៥ឆ្នាំហើយ។
ogba បាននិយាយថា៖" យើងត្រូវតែនិយាយឲ្យស្មោះត្រង់តែម្ដង ៥រដូវកាលកន្លងមកនេះគឺខ្ញុំមិនពេញចិត្ត និយាយទៅគឺថាមិន
ពេញចិត្តសោះតែម្ដង។ ដល់ពេលឆ្នាំនេះគឺចប់ ស្លាប់តែម្ដង។ យើងអត់មានឈ្នះពានអីសោះតែម្ដង។ មិនថានៅ Man Utd ឬនៅ
ក្លឹបណាផ្សេងនោះទេគឺ ខ្ញុំចង់ឈ្នះពានឲ្យបានច្រើន "។
នៅក្នុងកិច្ចសម្ភាសន៍ខាងលើនេះ Pogba ក៏បានរៀបរាប់ទុក្ខលំបាករបស់ខ្លួនកន្លងមកផងដែរថា គេចាប់ផ្ដើមមានជំងឺបាក់ទឹកចិត្ត
នៅពេលមកលេងក្រោម ការដឹកនាំរបស់ លោក Jose Mourinho នៅពេលលោកមកដឹកនាំ Man Utd។
ចាប់តាំងពីផ្លាស់មកកាន់ Man Utd តាំងពីឆ្នាំ២០១៦មក Pogba បានចូលលេងប្រកួតសុរប ២២២ប្រកួត រកបាន ៣៩គ្រាប់
និងឈ្នះពានជាមួយក្រុមនេះបាន២ដងប៉ុណ្ណោះគឺពាន League Cup នៅឆ្នាំ២០១៧ និងពាន Europa League នៅរដូវកាល
ឆ្នាំ២០១៦/១៧។
ខ្សែបម្រើនេះនឹងចប់កុងត្រាជាមួយក្រុមបិសាចក្រុមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕
👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097 349 68 71 / 092 698 430👉Telegramរបស់យើងខ្ញុំ https://t.me/ufun168officia
Comments
Post a Comment