គ្រូធ្លាប់ដឹកនាំ Sheriff ឈ្នះ Real ពេលនេះទៅចុះឈ្មោះធ្វើជាទាហានដែរហើយ

 អ្នក​ចាត់​ការ​ក្លឹប​ Sheriff Tiraspol លោក Yuriy Vernydub បាន​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​អ៊ុយក្រែន និង​ចុះ​
ឈ្មោះ​ចូល​បម្រើ​ទ័ព​ដើម្បី​ការពារ​ជាតិ។


Vernydub ​បាន​កើត​នៅ​តំបន់ Zhytomyr ទីក្រុង​​ភាគ​ខាង​ជើង​ក្នុង​ប្រទេស​អ៊ុយក្រែន។ ហើយ​ពេល​នេះ​លោក​បាន​សម្រេច​ចិត្ត​
ត្រលប់​មក​កាន់​ស្រុក​កំណើត​​​ពី​ការងារ​របស់​ខ្លួន​ជា​អ្នក​ចាត់​ការ​ក្លឹប​ក្នុង​ប្រទេស​​ម៉ុលដូវ៉ា។


រូប​មួយ​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​សង្គម​​បាន​បង្ហាញ​លោក Vernydub ស្លៀកពាក់​​ឈុត​ទាហាន ជាមួយ​​ទាហាន​២​នាក់​ទៀត
ខណៈ​ប្រទេស​នៅ​​តែ​បន្ត​​រង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​រុស្សី។ លោក Vernydub បាន​ក្លាយ​ជា​​បុគ្គល​​ម្នាក់​ទៀត​ក្នុង​វិស័យ​កីឡា
បន្ទាប់​ពី​អ្នកប្រដាល់ Vasy Lomachenko ស្ម័គ្រ​ចិត្ត​​ចូល​ធ្វើ​ទាហាន។


អ្នក​ចាត់​ការ Vernydub ធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ពេល​ដែល​ដឹក​នាំ​ក្លឹប Sheriff Tiraspol យក​ឈ្នះ Real Madrid
២-១ ក្នុង​ទឹក​ដី Bernabeu កាល​ពី​៥​ខែ​​មុន​ក្នុង​ពាន​រង្វាន់ Champions League៕

👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of

👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097​ 349​ 68 71 / 092 698 430

👉Telegramរបស់យើងខ្ញុំ  https://t.me/ufun168official


Comments