5 ប្រទេសបដិសេធមិនលេងបាល់ទាល់ជាមួយរុស្ស៊ី ក្រោយកើតសង្រ្គាម
ក្រុមជម្រើសជាតិបាល់ទាត់ចំនួន ៥រួមមាន អង់គ្លេស វែល ប៉ូឡូញ ឆេកនិងស៊ុយអែត បានបដិសេធមិនលេងបាល់ទាត់ជាមួយ
ក្រុមរុស្សីនៅគ្រប់កម្រិត ក្រោយសង្គ្រាមផ្ទុះឡើង។
វគ្គជម្រុះព្រឹត្តិការណ៍ World Cup 2022 រុស្សីត្រូវលេងទល់នឹងប៉ូឡូញ មុនពេលទៅប៉ះឆេកឬស៊ុយអែត ប្រសិនបើឈ្នះ ហើយការ
ប្រកួតគ្រោងលេងនៅខែមីនាខាងមុខ។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនប្រទេសរុស្សីបានបើកការវាយប្រហារទៅ
លើប្រទេសអ៊ុយក្រែនធ្វើឲ្យផ្អើលពិភពលោក។
ទង្វើរបស់រុស្សីដែលមានការបញ្ជាពីប្រធានាធិបតី Vladimir Putin ធ្វើឲ្យប្រទេសទាំង៥ខាងលើបដិសេធមិនប្រកួតបាល់ទាត់
ជាមួយរុស្សីឡើយ។ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់រុស្សីសម្រាប់ការប្រកួតរបស់ពួកគេខាងមុខត្រូវលេងនៅទឹកដី
អព្យាក្រឹត ក្រោមឈ្មោះ Football Union of Russia (FUR) ដោយមិនមានទង់ជាតិ និងភ្លេងជាតិរុស្សីឡើយ។
តែប្រធានសមាគមបាល់ទាត់របស់ប្រទេសប៉ូឡូញបាននិយាយថា ការសម្រេចរបស់ FIFA គឺមិនអាចទទួលយកបានទាំង
ស្រុង។ ខណៈសហព័ន្ធបាល់ទាត់ស៊ុយអែត និងឆេកនៅតែរក្សាជំហរមិនលេងជាមួយរុស្សី៕
👉ចុចត្រង់នេះដើម្បីចុះឈ្មោះUFUN168 : https://bit.ly/ufun-168of
👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097 349 68 71 / 092 698 430
👉Telegramរបស់យើងខ្ញុំ https://t.me/ufun168official
👉ទំនាក់ទំនងតាមរយៈទូរស័ព្ទៈ 097 349 68 71 / 092 698 430
👉Telegramរបស់យើងខ្ញុំ https://t.me/ufun168official
Comments
Post a Comment